×

តម្លៃផ្ទេររបស់Marcel SabitzerពីBayern ត្រូវបានបង្ហាញសម្រាប់ Man Utd

Manchester United នឹងត្រូវចំណាយប្រហែល ២០លានអឺរ៉ូសម្រាប់ Marcel Sabitzer ប្រសិនបើពួកគេសម្រេចចិត្តក្នុងការទិញខ្សែបម្រើរបស់ Bayern Munich ជាអចិន្ត្រៃយ៍នៅក្នុងទីផ្សារដោះដូរនាចុងបញ្ចប់នៃរដូវកាលនេះ។

ខ្សែបម្រើ Sabitzer បានចូលរួមជាមួយ United ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រយៈពេលដែលនៅសល់ក្នុងរដូវកាលនេះ។ ក្រុមរបស់លោក Erik ten Hag បានស្វែងរកកីឡាករមកជំនួស Christian Eriksen ដែលអវត្តមានរហូតដល់ចុងខែមេសា ដោយសាររបួសកជើង។

Sabitzer សញ្ជាតិអូទ្រីស បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Man Utd ក្នុងជ័យជម្នះ ២-១ ទល់នឹង Crystal Palace មុនពេលក្លាយជាកីឡាករជម្រើស១១នាក់ដំបូងទល់នឹង Leeds United ទាំងពីរប្រកួតកន្លងទៅ។

យោងតាម Sport Bild កីឡាករវ័យ៣០ឆ្នាំរូបនេះ ត្រូវបានកំណត់តម្លៃផ្ទេរ ២០លានអឺរ៉ូពី Bayern បើ Man Utd ចង់ទិញផ្ដាច់នៅរដូវក្ដៅខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង