ក្លិប Salernitana នៅក្នុងក្របខណ្ឌ Serie A បានបណ្តេញអ្នកចាត់ការទូទៅរបស់ខ្លួន ពោលគឺលោក Davide Nicola ជាលើកទីពីរ ក្នុងរយៈពេលត្រឹមតែ ៣១ ថ្ងៃប៉ុណ្ណោះ។
លោក Nicola អាយុ ៤៩ឆ្នាំ ត្រូវបានតែងតាំងសាជាថ្មីដោយ Salernitana កាលពីថ្ងៃទី១៨ ខែមករា ពោលគឺត្រឹមតែពីរថ្ងៃ បន្ទាប់ពីគាត់ត្រូវបានបណ្តេញចេញពីតំណែងនេះ ក្រោយការបរាជ័យ ៨-២ ក្រោមថ្វីជើងរបស់ក្រុម Atalanta ។
លោកត្រូវបានតែងតាំងជាលើកដំបូង កាលពីខែកុម្ភៈឆ្នាំមុន ដោយត្រូវបានជំនួសលោក Paulo Sousa ។ បច្ចុប្បន្នក្រុមនេះ ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៦ ក្នុងតារាងក្របខណ្ឌលីគកំពូលរបស់អ៊ីតាលី ដោយមាន ៤ ពិន្ទុពីតំបន់កាត់ចោល បន្ទាប់ពីលេងបាន ២២ ប្រកួត។
ចាប់តាំងពីលោក Nicola ត្រូវបានតែងតាំងជាគ្រូបង្វឹកសាជាថ្មីកាលពីខែមករា ក្រុម Salernitana បានឈ្នះមួយ និងចាញ់បី ក្នុងលីគ រួមទាំងការចាញ់ក្រុមនៅតំបន់កាត់ចោល Hellas Verona កាលពីថ្ងៃចន្ទផងដែរ។
ឆ្លងកាត់អាណត្តិដឹកនាំទាំងពីរលើករបស់អ្នកចាត់ការអ៊ីតាលីខាងលើ ក្លិបបានចាញ់ ៧ ដងក្នុងចំណោម ១០ ប្រកួតចុងក្រោយ៕