Arsenal ស្ថិតក្នុងការស៊ើបអង្កេតរបស់សមាគមបាល់ទាត់អង់គ្លេស (FA) បន្ទាប់ពីអ្នកគាំទ្រ បានគប់ដបភេសជ្ជៈទៅលើខ្សែបម្រើ Kevin De Bruyne របស់ Manchester City អំឡុងពេលការប្រកួតដែលក្រុមម្ចាស់ផ្ទះបរាជ័យ ១-៣ នៅកីឡដ្ឋាន Emirates ។
De Bruyne ដែលបានស៊ុតបញ្ចូលទីគ្រាប់ដំបូងឱ្យ Man City បានដើរមុខអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំរាប់ពាន់នាក់ ហើយដបភេសជ្ជៈមួយ បានហោះទៅកៀក De Bruyne ដែលគាត់បានញញឹមដាក់ហ្វូងអ្នកគាំទ្រ រួចកីឡាករបែលហ្ស៊ិករូបនេះ បានទាត់វាចេញ និងគេចពីដបមួយផ្សេងទៀត ខណៈពេលដបទីបី បានហោះប៉ះនឹងទង់នៅជ្រុងទីលាន។
FA បានបញ្ជាក់ថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ខណៈ Arsenal បានប្តេជ្ញាថានឹងដាក់ទណ្ឌកម្មអ្នកគាំទ្ររូបណាដែលរកឃើញថាមានកំហុស៕