លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្លិប Manchester United បាននិយាយថា កូនក្រុមរបស់គាត់ថា មានការគ្រប់គ្រងស្ថានភាពបានល្អ និងការតាំងចិត្តខ្ពស់ បន្ទាប់ពីពួកគេបានប្រកួតស្មើក្នុងជើងទី១ វគ្គ Playoff ពានរង្វាន់ Europa League នៅកីឡដ្ឋាន Nou Camp ។
កូនក្រុមរបស់ Xavi បានបើកការនាំមុខដោយការតែតបញ្ចូលទីរបស់ Marcos Alonso នៅដើមវគ្គទីពីរ ប៉ុន្តែ United បានឆ្លើយតបភ្លាមៗតាមរយៈ Marcus Rashford នៅ២នាទីបន្ទាប់ ក្នុងនាទីទី៥២។ ៧នាទីក្រោយមក ខ្សែការពារ Jules Kounde របស់ក្រុម Barcelona បានធ្វើឱ្យបាល់ចូលទីខ្លួនឯង ពីការបញ្ជូនរបស់ Rashford។ ប៉ុន្តែ United មិនអាចរក្សាលទ្ធផលនេះបានឡើយ ខណៈការបញ្ជូនរបស់ Raphinha បានក្លាយជាគ្រាប់បាល់សម្រាប់ម្ចាស់ផ្ទះ។ លទ្ធផលចប់ការប្រកួតក្រុមទាំងពីរបានស្មើគ្នា ២-២ ។
ក្រុមទាំងពីរឆ្ពោះទៅកាន់ការប្រកួតជើងទីរពីរនៅសប្ដាហ៍ក្រោយ នៅកីឡដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម។ ការប្រកួតពានរង្វាន់ Europa League មិនអនុវត្តចំពោះច្បាប់ Away Goal ទៀតឡើយ។
លោក Ten Hag បាននិយាយក្រោយការប្រកួតថា៖ “ខ្ញុំគិតថាវាជាការប្រកួតដ៏អស្ចារ្យមួយ។ ក្រុមទាំងពីរសម្រុកគ្នាទៅវិញទៅមក។ ខ្ញុំគិតថាវាជាការប្រកួត Champions League ច្រើនជាង ដូច្នេះខ្ញុំពិតជារីករាយនឹងការប្រកួតនេះ។ នៅទីបញ្ចប់ ២-២ ហើយយើងត្រូវបញ្ចប់វានៅ Old Trafford ។”
“ពិតណាស់ ខ្ញុំសរសើរដល់ Rashford ពីព្រោះគាត់ស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យ ប៉ុន្តែក្រុមទាំងមូលធ្វើបានល្អ។ ខ្ញុំគិតថា វាគឺជាទម្រង់លេងដ៏ល្អរបស់ក្រុមយើង។ យើងមានគ្រប់គ្រងការប្រកួតនេះបានល្អ និងការតាំងចិត្តខ្ពស់៕”