×

EPL Preview៖ Nott’m Forest ស្វាគមន៍ Man City ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅMyTVយប់នេះ

ក្រុម Manchester City នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន City Ground ដើម្បីប្រឈមមុខនឹងក្រុម Nottingham Forest ដើម្បីស្វែងរកការរក្សាតំណែងរបស់ពួកគេនៅលើកំពូលនៃក្របខណ្ឌ Premier League ខណៈការប្រកួតនេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង១០:០០នាទីយប់នេះតទៅ។

ខណៈក្រុមភ្ញៀវ City កំពុងស្វែងរកការទទួលជ័យជម្នះពីការប្រកួតក្រៅដី ក្រុមម្ចាស់ផ្ទះ Forest នឹងព្យាយាមបន្តកំណត់ត្រាមិនធ្លាប់ចាញ់របស់ពួកគេរហូតដល់ ៨ ប្រកួតសម្រាប់ការប្រកួតក្នុងដី។

Man City បានឡើងឈរលើកំពូលតារាង Premier League ជាលើកដំបូងនៅរដូវកាលនេះ បន្ទាប់ពីទទួលបានជ័យជម្នះ ១-៣ នៅក្រៅដីជាមួយនឹងគូប្រជែងដណ្តើមពាន Arsenal កាលពីពាក់កណ្ដាលសប្ដាហ៍។

Nottingham Forest បានបាត់បង់ខ្សែការពារកណ្តាលរបស់ Scott McKenna និង Willy Boly ក្នុងការបរាជ័យទល់នឹងក្រុម Fulham ដោយសាររបួសសរសៃពួរ ហើយកីឡាករដែលស្ថិតក្នុងបញ្ជីរបួសរួមមាន Dean Henderson, Moussa Niakhate, Taiwo Awoniyi, Giulian Biancone , Omar Richards និង Cheikhou Kouyate ។

សម្រាប់ Man City ក្តីបារម្ភតែមួយគត់របស់ពួកគេគឺខ្សែការពារ John Stones ដែលមិនត្រូវបានគេរំពឹងថានឹងមានវត្តមានក្នុងខែនេះទេ ដោយសាររបួសសរសៃពួរ។

ប្រវត្តិជួបគ្នា៥ប្រកួងចុងក្រោយរវាងក្រុមទាំងពីរគឺ Nottingham Forest ឈ្នះតែម្ដងគត់ ក្នុងពានរង្វាន់ FA Cup ក្រៅពីនេះស្មើគ្នា១លើក។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Nottingham Forest ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖
Navas; Aurier, Worrall, Felipe, Lodi; Danilo, Freuler, Shelvey; Gibbs-White; Johnson, Wood

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Ederson; Lewis, Dias, Laporte, Rodri, Bernardo, Mahrez, De Bruyne, Gundogan, Grealish, Haaland

CBS Sport ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Nottingham Forest ០-៣ Man City ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង