ម្ចាស់ក្លិប Liverpool លោក John Henry និយាយថាគាត់មិនលក់ក្លិបនោះទេ ប៉ុន្តែរំពឹងថានឹងមានការវិនិយោគមួយចំនួន។
ក្រុមហ៊ុន Fenway Sports Group (FSG) របស់លោក Henry ដែលបានទិញ Liverpool កាលពីឆ្នាំ ២០១០ បាននិយាយកាលពីខែវិច្ឆិកាថា ខ្លួននឹងពិចារណាលក់ភាគហ៊ុន។ ប៉ុន្តែអគ្គនាយកក្រុមហ៊ុន FSG លោក Tom Werner ក្រោយមកបាននិយាយថាម្ចាស់ក្លិបកំពុងចង់លក់ក្លិបនេះ ប៉ុន្តែអាចនឹងបន្តគ្រប់គ្រងមួយរយៈ។
យ៉ាងណាមិញ ថ្មីៗនេះ លោក Henry ចេញមកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាបច្ចុប្បន្ន គាត់មិនទាន់ចង់លក់ Liverpool ទេ ប៉ុន្តែគាត់បានពិភាក្សាជាមួយអ្នកវិនិយោគជុំវិញការដាក់លក់ភាគហ៊ុនរបស់ក្លិប។
ការអត្ថាធិប្បាយរបស់គាត់ត្រូវបានផ្សព្វផ្សាយមុនពេល Liverpool ប្រកួតទល់នឹងក្រុម Real Madrid ក្នុងការប្រកួតជើងទីមួយវគ្គ ១៦ក្រុមចុងក្រោយ ក្របខណ្ឌ Champions League នៅកីឡដ្ឋាន Anfield ។
គួរបញ្ជាក់ថា ក្រុមហ៊ុន FSG បានទិញ Liverpool ក្នុងតម្លៃ ៣០០ លានផោនពីលោក Tom Hicks និង George Gillett ។ តារាបាល់បោះអាមេរិក LeBron James គឺជាម្ចាស់ភាគហ៊ុនរបស់ Liverpool តាំងពីឆ្នាំ ២០១១ ហើយមានភាគហ៊ុន ២% ។ ចាប់តាំងពីពេលនោះមក គាត់បានក្លាយជាដៃរបស់ក្រុមហ៊ុន FSG ដែលជាម្ចាស់ក្លិបកីឡាបេស្បល Boston Red Sox ផងដែរ៕