Chelsea ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលអ្នកជំនួសបលោក Graham Potter ដោយអតីតអ្នកចាត់ការ Real Madrid លោក Zinedine Zidane កំពុងស្ថិតនៅលើរ៉ាដារបស់ពួកគេ។
របាយការណ៍ពី Fichajes អះអាងថា អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ អាចនឹងត្រូវបានផ្តល់ជូនកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ១៥ លានអឺរ៉ូក្នុងមួយរដូវកាលដើម្បីកាន់កាប់នៅទឹកដី Stamford Bridge ។
Zidane បានជួយឱ្យ Real Madrid ឈ្នះពានរង្វាន់ Champions League និងពានលីគជាច្រើន។ទោះបីជាក្រុមតោខៀវបានចំណាយប្រាក់រយលានក្នុងទីផ្សារដោះដូរកន្លងទៅក៏ដោយ ក៏ក្រុមរបស់លោក Potter ធ្វើមិនបានល្អឡើយ។ ប្រសិនបើលទ្ធផលមិនប្រសើរឡើងក្នុងពេលឆាប់ៗនេះទេនោះ ក្រុមតោខៀវ នឹងត្រូវបង្ខំចិត្តស្វែងរកអ្នកជំនួស Potter ។
ទោះជាយ៉ាងណា អតីតអ្នកចាត់ការ Real Madrid ត្រូវបានផ្សាភ្ជាប់ជាមួយការទៅដឹកនាំក្លិបយក្សបារាំង Paris Saint-Germain ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះផងដែរ៕