×

ស្ថាប័នឯករាជ្យសម្រាប់អ្នកគាំទ្របាល់ទាត់នៅអង់គ្លេស ត្រូវបានរដ្ឋាភិបាលអនុម័ត

គម្រោងស្ថាប័នថ្មីមួយ ដែលត្រូវបានស្នើដោយអ្នកគាំទ្របាល់ទាត់កាលពីឆ្នាំមុន ត្រូវបានអនុម័តដោយរដ្ឋាភិបាលចក្រភពអង់គ្លេសជាផ្លូវការ កាលពីពេលថ្មីៗនេះ។

មានន័យថា អ្នកគាំទ្រអាចរារាំងមិនឱ្យក្លិបរបស់ពួកគេ ចូលរួមជាមួយគម្រោងកម្មវិធី European Super League ដែលត្រូវបានអ្នកគាំទ្រប្រឆាំងយ៉ាងខ្លាំងកាលពីខែមេសា ឆ្នាំ២០២១។

សំឡេងរបស់អ្នកគាំទ្រ នឹងមានឥទ្ធិពលកាន់តែខ្លាំង ដើម្បីដាក់សម្ពាធទៅលើម្ចាស់ក្លិបបាល់ទាត់នានានៅក្នុងចក្រភពអង់គ្លេស តាមរយៈស្ថាប័នឯករាជ្យថ្មីមួយនេះ។

សកម្មភាពសំខាន់ៗនៃស្ថាប័នថ្មីនេះ មានដូចជា៖
ការរារាំងក្លិបអង់គ្លេសពីការចូលរួមក្នុងការប្រកួតកម្មវិធី ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រកួតក្នុងស្រុក
, ការទប់ស្កាត់ការក្ស័យធនរបស់ក្លិប,
ការធ្វើតេស្តទៅលើម្ចាស់ក្លិបនិងនាយកក្លិបតឹងរ៉ឹងជាងមុនដើម្បីការពារក្លិបនិងអ្នកគាំទ្រ,
ផ្តល់អំណាចដល់អ្នកគាំទ្រដើម្បីបញ្ឈប់ការប្ដូរឈ្មោះក្លិប ផ្លាកសញ្ញា និងពណ៌នៃឯកសណ្ឋាន,
និងការធានាឱ្យមានការបែងចែកប្រាក់ដោយយុត្តិធម៌សម្រាប់រ៉ាមីតបាល់ទាត់អង់គ្លេសពីស្ថាប័ន Premier League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង