លោក Xavi អ្នកចាត់ការទូទៅរបស់ក្លិប Barcelona សង្ឃឹមថាពួកគេនឹងក្លាយជាក្រុមដែលប្រជែងពានរង្វាន់ទ្វីបអឺរ៉ុបនៅរដូវកាលក្រោយ ទោះបីជាពួកគេធ្លាក់ចេញពីការប្រកួតពានរង្វាន់អឺរ៉ុបយ៉ាងលឿនបំផុតក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយក៏ដោយ។
ចាប់តាំងពីរដូវកាលឆ្នាំ ១៩៩៨-១៩៩៩មក Barcelona មិនធ្លាប់បរាជ័យក្នុងការឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃកម្មវិធីប្រកួតពានរង្វាន់អឺរ៉ុបណាមួយឡើយ។ ២៥ឆ្នាំមុន ពួកគេបានធ្លាក់ចេញពីការប្រកួតក្របខណ្ឌ Champions League ត្រឹមវគ្គចែកពូល ដោយស្ថិតក្នុងពូលជាមួយ Manchester United ផងដែរ។
ការបរាជ័យដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Old Trafford បានធ្វើឱ្យ Barcelona ត្រូវចាកចេញពីក្របខណ្ឌ Europa League ត្រឹមវគ្គ Playoff បន្ទាប់ពីលទ្ធផលទាំងពីរជើង បានរកឃើញ Man Utd យកឈ្នះដោយលទ្ធផល ៤-៣ ។
វាជាកំណត់ត្រាដ៏អាក្រក់មួយក្នុងការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបសម្រាប់ Barca ដែលខកខានមិនបានឆ្លងផុតវគ្គចែកពូល Champions League ក្នុងពីររដូវកាលចុងក្រោយនេះ។ ពួកគេបានចាញ់ក្រុម PSG ដោយលទ្ធផល ៤-១ នៅក្នុងដី ក្នុងវគ្គ ១៦ក្រុមចុងក្រោយកាលពីរដូវកាលមុន ហើយនៅក្នុងឆ្នាំ២០២០ បានទទួលរងនូវការឈឺចាប់ដោយ ចាញ់ Bayern Munich ដោយលទ្ធផល ៨-២ នៅវគ្គ ៨ ក្រុមចុងក្រោយ។
អ្នកចាត់ការរបស់ក្លិបអ្នកមានបុណ្យដែលបានឈានដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ទ្វីបអឺរ៉ុបចំនួន ១៤រដូវកាលជាប់ៗគ្នា គិតមកទល់ឆ្នាំ២០២១ បាននិយាយថា៖ “កាលពីឆ្នាំមុន ពួកយើងមិនមែនជាគូប្រកួតប្រជែងមួយ នៅអឺរ៉ុបទេ។ ហើយនៅឆ្នាំនេះ ពួកយើងបានប្រកួតជាមួយ Bayern និង Inter ហើយយើងបានជួបជាមួយ Manchester United។ ពួកយើងគួរតែធ្វើបានប្រសើរជាងនេះ។ ប៉ុន្តែក្រុមរបស់យើងធ្វើបានល្អហើយ ហើយក្រុមរបស់យើងនឹងត្រឡប់មកវិញកាន់តែខ្លាំងជាងនេះនៅរដូវកាលក្រោយ៕”