×

Rashford បង្ហោះនៅលើIGដាក់រូបបញ្ជាក់ថាខ្លួនមានរបួស

Marcus Rashford បានបង្កឱ្យមានការព្រួយបារម្ភសម្រាប់អ្នកគាំទ្ររបស់ Manchester United បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានបង្ហោះរូបភាពមួយសន្លឹកនៅក្នុងបណ្ដាញសង្គម Instagram ។

តារាឆ្នើមរបស់ក្រុម Manchester United រូបនេះ បានចូលលេងកាលពីយប់មិញ ខណៈដែលក្រុមបិសាចក្រហមបានយកឈ្នះក្រុម Barcelona ក្នុងក្របខណ្ឌ Europa League ដើម្បីឈានទៅវគ្គ១៦ក្រុមចុងក្រោយ។ កូនក្រុមរបស់លោក Erik ten Hag បានវាយបកយកឈ្នះដោយលទ្ធផល ២-១ ដែលធ្វើឱ្យលទ្ធផលសរុបទាំងពីរជើងនៃវគ្គPlayoffគឺ ៤-៣ ។

នៅពេលជិតបញ្ចប់វគ្គទីពីរនៃការប្រកួតនេះ Rashford ហាក់ដូចជាមិនស្រួលនៅជើង ហើយត្រូវបានប្តូរនៅនាទីទី ៨៨។ បន្ទាប់ពីមក ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ បានដោះស្បែកជើងខាងឆ្វេងចេញ ហើយដើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់មុនគេ បន្ទាប់ពីនិយាយជាមួយលោក Ten Hag។

ក្រោយចប់ការប្រកួត Rashford បានចូលទៅកាន់ Instagram ហើយបានបង្ហោះរូបខ្លួនឯងដើរចេញ និងកាន់ស្បែកជើងក្នុងដៃ អមដោយ Emoji បង្ហាញពីរបួស។ ការបង្ហោះរបស់ Rashford បានបង្កឱ្យមានការភ័យខ្លាចថា រូបគេអាចអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់ EFL Cup នៅថ្ងៃអាទិត្យជាមួយ Newcastle United ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង