Manchester City នឹងស្វែងរកជ័យជម្នះនៅពេលដែលពួកគេធ្វើដំណើរទៅកីឡដ្ឋាន Vitality ដើម្បីប៉ះក្រុមម្ចាស់ផ្ទះ Bournemouth ក្នុងការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង១២:៣០នាទីរំលងអធ្រាត្រ យប់នេះតទៅ។
Bournemouth ដែលមិនស្គាល់ពាក្យថាឈ្នះចំនួន ៩ ប្រកួតជាប់ៗគ្នា បានទទួលបានជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល ១-០ នៅក្រៅដី ជាមួយនឹងក្រុម Wolverhampton Wanderers កាលពីចុងសប្តាហ៍មុន ដោយទទួលបាន ៣ ពិន្ទុដំបូងរបស់ពួកគេ ចាប់តាំងពីព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។
ចំណែក Man City បានជួប Bournemouth ក្នុងការប្រកួតជើងទីមួយកាលពីខែសីហា ដោយបានយកឈ្នះក្នុងលទ្ធផល ៤-០ នៅកីឡដ្ឋាន Etihad។
Lewis Cook និង David Brooks នៅតែអវត្តមានដោយសាររបួសសម្រាប់ Bournemouth ខណៈ Lloyd Kelly, Jordan Zemura, Junior Stanislas និង Illia Zabarnyi ជិតមកកាន់ទីលានប្រកួតវិញ ក្រោយមានរបួស។
សម្រាប់ Man City កីឡាករ John Stones មិនទាន់ជាសះស្បើយពីរបួសសរសៃពួរទេ ខណៈ Kevin De Bruyne និង Aymeric Laporte គួរតែអាចត្រឡប់មកវិញ បន្ទាប់ពីកីឡាករទាំងពីរបានអវត្តមានក្នុងការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយ Leipzig ក្នុងក្របខណ្ឌ Champions League ដោយសារមានជំងឺ។
ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ Man City បានយកឈ្នះទាំង៥ប្រកួត។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២៖
Neto; Smith, Stephens, Senesi, Zemura; Billing, Lerma, Ouattara, Traore; Tavernier, Solanke
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៣-២-៤-១៖
Ederson; Walker, Dias, Laporte; Rodri, Bernardo; Foden, De Bruyne, Gundogan, Grealish; Haaland
CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Bournemouth ១-២ Man City៕