Tottenham Hotspur និង Chelsea នឹងត្រូវជួបគ្នាក្នុងការប្រកួតនៃក្របខណ្ឌ Premier League នៅរាត្រីថ្ងៃអាទិត្យ ស្របពេលដែលការប្រកួត London Derby នេះ នឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ចាប់ពីម៉ោង៨:៣០នាទីយប់ ថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ទោះមានបញ្ហាជាបន្តបន្ទាប់ក្នុងក្រុមក្នុងរដូវកាលនេះក៏ដោយ ក៏ Spurs បានរំកិលមកឈរនៅចំណាត់ថ្នាក់កំពូលទាំង៤នៅក្នុងតារាង Premier League ជាមួយនឹងជ័យជម្នះលើ West Ham កាលពីសប្ដាហ៍មុន។
ចំណែក ក្រុមតោខៀវ Chelsea បានរងការបរាជ័យនៅក្នុងដីកាលពីសប្តាហ៍មុន ក្រោមថ្វីជើងក្រុមបាតតារាង Southampton ដែលបានផ្ដល់សម្ពាធទៅលើអ្នកចាត់ការ Graham Potter ក្រោយក្លិបបានចំណាយលុយរយលានក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា។
ខ្សែប្រយុទ្ធ Harry Kane ត្រូវបានគេរំពឹងថានឹងមានវត្តមានសម្រាប់ក្រុម Spurs ទោះបីជានាពេលថ្មីៗនេះប្រធានក្រុមអង់គ្លេសរូបនេះ បានខកខានការហ្វឹកហាត់ក៏ដោយ។ Son Heung-min បានអង្គុយនៅកៅអីបម្រុង មុនពេលប្ដូរចូលស៊ុតបញ្ចូលទីក្នុងជ័យជម្នះលើក្រុម West Ham ។ Yves Bissouma, Rodrigo Bentancur និង Ryan Sessegnon សុទ្ធតែរងរបួស។
សម្រាប់ Chelsea កីឡាករ Reece James, Thiago Silva, Raheem Sterling និង Mykhailo Mudryk ទាំងអស់ ត្រូវបានរំពឹងថានឹងអាចលេងក្នុងការប្រកួតនេះ។
ប្រវត្តិជួបគ្នា៥លើកចុងក្រោយ គឺ Spurs មិនធ្លាប់ឈ្នះ Chelsea ឡើយ ដោយស្មើ១ដងក្នុងការប្រកួតចុងក្រោយ ដោយលទ្ធផល ២-២ ។
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-៣ ៖
Forster; Romero, Dier, Lenglet; Emerson, Hojbjerg, Skipp, Davies; Kulusevski, Richarlison Kane
នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Chelsea ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖
Kepa; James, Silva, Koulibaly, Chilwell; Fernanez, Gallagher; Sterling, Felix, Mudryk; Aubameyang
CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Spurs ១-១ Chelsea ៕