លោក Erik ten Hag បាននិយាយថា ការឈ្នះពានរង្វាន់ EFL Cup គឺគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ខណៈក្រុម Manchester United លើ Newcastlte United ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន Wembley ។
នេះគឺជាពានរង្វាន់លើកដំបូងគេរបស់ក្រុមបិសាចក្រហមក្នុងរយៈពេល ៦ឆ្នាំ ចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ Europa League កាលពីឆ្នាំ២០១៧។ ហើយវាក៏ជាពានរង្វាន់ដំបូងរបស់ Man Utd ក្រោមការដឹកនាំរបស់អ្នកចាត់ការ Erik ten Hag ដែលបានចូលដឹកនាំកាលពីដើមរដូវកាលនេះផងដែរ។
ខ្សែបម្រើ Casemiro បានបើកការនាំមុខមុនសម្រាប់ Man Utd ដោយការលើកបាល់ហ្វ្រីឃីកយ៉ាងល្អពី Luke Shaw ។ ត្រឹមតែ៦នាទីក្រោយមក ក្រុមបិសាចក្រហម បានបន្ថែមការនាំមុខគ្រាប់ទីពីរ តាមរយៈបាល់ Own Goal ពីខ្សែការពារ Sven Botman របស់ Newcastle ដោយសារការផ្លាតពីការទាត់របស់ Marcus Rashford ស្របពេលដែលអ្នកចាំទីដៃទីពីរ Loris Karius របស់ក្រុមសារិកាព្រៃមិនអាចជួយសង្គ្រោះបានឡើយ។
ក្រោយជ័យជម្នះនេះ លោក Ten Hag បាននិយាយថា៖ “ដំបូង អ្នកត្រូវតែឈ្នះពានរង្វាន់ទីមួយ។ ការឈ្នះពានរង្វាន់នេះគឺជាការលើកទឹកចិត្តសម្រាប់ពួកយើង។ “ពួកយើងកំពុងស្តារក្រុម Man Utd ឡើងវិញ តាមរយៈការឈ្នះពានរង្វាន់ជាបន្តបន្ទាប់ ហើយនេះគ្រាន់តែជាពានរង្វាន់ទីមួយរបស់ពួកយើងតែប៉ុណ្ណោះ”៕