×

Kylian Mbappe រកបាន២០០គ្រាប់ឱ្យ PSG តាមស្មើកំណត់ត្រារបស់ Cavani

Kylian Mbappe បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Ligue 1 ក្នុងរដូវកាលនេះ ដោយស៊ុតបាន ១៧គ្រាប់ និង ២៩គ្រាប់ក្នុង២៩ ប្រកួតនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

Kylian Mbappe រកបាន ២០០គ្រាប់សម្រាប់ក្លិប Paris Saint-Germain ដើម្បីក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប ខណៈតារាឆ្នើមរបស់ប្រទេសបារាំងរូបនេះ បានស៊ុតបាល់បញ្ចូលទី ២ គ្រាប់ក្នុងជ័យជម្នះ ៣-០ លើក្រុម Marseille កាលពីចុងសប្ដាហ៍។

Mbappe ដែលបានចុះហត្ថលេខាពីក្លិប Monaco ក្នុងឆ្នាំ២០១៧ បានស្មើកំណត់ត្រារបស់អតីតមិត្តរួមក្រុមរបស់គាត់គឺ Edinson Cavani ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លិប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង