×

Barcelona ត្រៀមលក់ចេញកីឡាករចំនួន ៤ រូប

Barcelona កំពុងសម្លឹងមើលការលក់ចេញកីឡាករ ៤ រូប ជាគោលដៅអាទិភាពនៅទីផ្សារដោះដូររដូវក្តៅខាងមុខ។

ជាក់ស្តែង ក្លិបអ្នកមានបុណ្យចង់លក់ចេញ កីឡាករ Raphinha, Franck Kessie, Sergi Roberto និង Ansu Fati ដោយក្នុងចំណោមពួកគេ អាចថា កីឡាករប្រេស៊ីល Raphinha នៅមានចំណែកចូលរួម ក្រៅតែពីនោះគឺឥតសកម្ម រាប់ក្រៅជម្រើសគ្រូបង្វឹកតែម្តង។

សម្រាប់ការផ្ទេរចេញអ្នកទាំង ៤ ក៏មិនប៉ះពាល់អ្វីនោះដែរ ដ្បិតមានអ្នកជំនួស មានកីឡាករនៅតំណែងពួកគេ ជាច្រើនក្នុងការបំពេញរួចរាល់ទៅហើយ។

ផ្ទុយទៅវិញការលក់កីឡាករខាងដើមចេញ នោះ Barcelona នឹងប្រមូលបានថវិកាប្រមាណ ១០០ លានអឺរ៉ូ ប្រសិនសម្រេចតាមការចង់បាននៅពេលវេលាពាក់កណ្តាលឆ្នាំខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង