×

ប្រដាប់ប្រដាក្មេងលេងជាច្រើន ត្រូវបានទុកនៅលើទីលានសម្រាប់ផ្ដល់ជូនកុមាររងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី

អ្នកគាំទ្ររបស់ក្រុម Besiktas នៅប្រទេសតួកគី បានបោះប្រដាប់ក្មេងលេងជាច្រើនទៅលើទីលាន អំឡុងពេលការប្រកួតកាលពីថ្ងៃអាទិត្យ រវាងក្រុមរបស់ពួកគេទល់នឹងក្រុម Antalyaspor ដើម្បីបរិច្ចាគដល់កុមារដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរី។

ការប្រកួតបាល់ទាត់នៅក្របខណ្ឌ Super Lig ដែលបានបញ្ចប់ក្នុងលទ្ធផល ០-០ ត្រូវបានផ្អាក ក្រោយកញ្ចែចាប់ផ្ដើមបានជាង៤នាទី ដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្របោះអំណោយជាប្រដាប់ប្រដាក្មេងលេងទៅលើទីលានប្រកួត។

ក្លិប Besiktas បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “អ្នកគាំទ្ររបស់យើង បានបោះកន្សែងបង់ក មួកBeret និងប្រដាប់ប្រដាក្មេងលេងជាច្រើននៅលើទីលាន Vodafone Park ដើម្បីទុកជាអំណោយដល់កុមារដែល់ស្ថិតនៅក្នុងតំបន់ដែលជួបគ្រោះរញ្ជួយដី ដើម្បីលើកទឹកចិត្តពួកគេ”។

ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរី បានកើនដល់ជាង ៥០.០០០នាក់។ ក្នុងនោះផងដែរ ក៏មានខ្សែបម្រើរបស់ក្រុមជម្រើសជាតិហ្គាណា Christian Atsu ត្រូវបានរកឃើញស្លាប់កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅក្រោមគំនរបាក់បែកនៃអគារដែលគាត់រស់នៅ ស្ថិតនៅភាគខាងត្បូងប្រទេសតួកគី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង