លោក Lionel Scaloni បានទទួលការបន្លាយកុងត្រាថ្មីជាគូ្របង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន រហូតដល់ឆ្នាំ ២០២៦។
បុរសវ័យ ៤៤ឆ្នាំ ដែលទើបបានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមពីស្ថាប័ន FIFA ត្រូវបានបន្លាយកុងត្រាដែលដឹកនាំក្រុមពពកសអាហ្សង់ទីនរហូតដល់ព្រឹត្តិការណ៍ World Cup 2026។
លោក Scaloni ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ កាលពីឆ្នាំ២០១៨ ដោយបានឈ្នះពានរង្វាន់ Copa America 2021 និង FIFA World Cup 2022៕