×

Achraf Hakimi ត្រូវចោទប្រកាន់ពីបទរំលោភផ្លូវភេទ

ខ្សែការពារ Achraf Hakimi របស់ក្លិប Paris Saint Germain ត្រូវបានរងការចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទ។

ជាក់ស្តែង នារីវ័យ២៤ឆ្នាំ មួយរូបបានចោទប្រកាន់កីឡាករជនជាតិម៉ារ៉ុក ពីបទរំលោភនាងនៅផ្ទះរបស់គេ នាទីក្រុងប៉ារីស កាលពីថ្ងៃទី ២៥ ខែកុម្ភៈ។

ក្រោយទទួលបានការរាយការណ៍រួចមក ព្រះរាជអាជ្ញាបារាំង ក៏បានបើកការស៊ើបអង្កេត ដើម្បីដោះស្រាយករណីនេះ។

Achraf Hakimi បានរៀបការជាមួយតារាភាពយន្តអេស្ប៉ាញ នាង Hiba Abouk និងមានកូនប្រុស២នាក់ ប៉ុន្តែពេលកើតឡើងរូបនាងនិងកូនៗបានទៅវិស្សមកាល នាទីក្រុងឌូបៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង