×

ខ្សែបម្រើដែលទិញមកមិនទាន់បានលេងត្រៀមចាកចេញពី Chelsea

ខ្សែបម្រើ Andrey Santos កំពុងចាកចេញពី Chelsea ក្នុងកិច្ចព្រមព្រៀងខ្ចីជើងដែលត្រូវបានយល់ព្រមជាមួយក្លិប Vasco da Gama ។

កីឡាករវ័យ ១៨ឆ្នាំរូបនេះ មិនអាចទទួលបានលិខិតអនុញ្ញាតការងារ បន្ទាប់ពីចូលរួមជាមួយ Chelsea ក្នុងកិច្ចសន្យារយៈពេលវែង កាលពីខែមុនពីក្លិប Vasco ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ១៨លានផោន។

ទោះបីជា Santos បានជួយឱ្យក្រុមប្រេស៊ីល ឈ្នះពានរង្វាន់យុវជនអាមេរិកខាងត្បូងអាយុក្រោម២០ឆ្នាំ និងឈ្នះពាន Player of the Tournament កាលពីខែមុនក៏ដោយ ក៏ប្រធានក្រុមរូបនេះ នៅតែមិនអាចទទួលលិខិតអនុញ្ញាតការងារ សម្រាប់លេងឱ្យ Chelsea នៅក្នុងប្រទេសអង់គ្លេសបានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង