ប្រធាន La Liga លោក Javier Tebas បានអះអាងថា Barcelona ត្រូវតែស្វែងរកប្រាក់ចំនួន ២០០ លានអឺរ៉ូ ដើម្បីមានឱកាសចូលទៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះ។
យោងតាមលោក Tebas ឱ្យដឹងថា ក្លិប Barcelona បានបរាជ័យក្នុងការបំពេញតាមបទប្បញ្ញត្តិហិរញ្ញវត្ថុរបស់ La Liga ។ ក្លិបអេស្ប៉ាញនេះ បានចំណាយប្រាក់យ៉ាងច្រើនកាលពីរដូវក្តៅមុនលើកីឡាករ Robert Lewandowski, Jules Kounde និង Raphinha ប៉ុន្តែ Tebas បានប្រកាសថា ពួកគេនឹងមិនអាចចាយលុយបានច្រើននោះទេ លុះត្រាតែពួកគេកាត់បន្ថយការវិនិយោគ ឬលក់កីឡាករចេញ។
បច្ចុប្បន្ន Barcelona ត្រូវបានរាយការណ៍ថាបានជំពាក់បំណុលប្រហែល ១ ពាន់លានផោន។ ការធ្លាក់ចេញពីការប្រកួតក្របខណ្ឌ Champions League ក៏ដូចជាការធ្លាក់ចេញពីក្របខណ្ឌ Europa League បានធ្វើឱ្យពួកគេបាត់បង់ប្រភពចំណូលជាច្រើននៅរដូវកាលនេះ។
ប្រធាន La Liga លោក Javier Tebas បាននិយាយនៅឯកិច្ចប្រជុំកំពូល Business of Football ថា៖ “គិតត្រឹមថ្ងៃនេះ Barcelona មិនមានថវិការបស់ខ្លួន ក្នុងការចំណាយនៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខឡើយ”៕