×

PL Preview៖ គូពិសេសMan Cityប្រកួតជាមួយNewcastle ផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍MyTVយប់នេះ

ការប្រកួតដ៏ធំបំផុតមួយនៅចុងសប្តាហ៍នេះ ក្នុងក្របខណ្ឌ Premier League គឺជាការជួបគ្នារវាង Manchester City និង Newcastle United នៅកីឡដ្ឋាន Etihad ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង ៧:៣០ នាទី យប់នេះតទៅ។

ក្រុមសារិកាព្រៃ Newcastle ទើបតែត្រឡប់ពីចាញ់ Manchester United ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន Wembley ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ EFL Cup ។ ចំណែក Man City ត្រូវការ ៣ពិន្ទុ ដើម្បីកាត់បន្ថយគន្លាតពីក្រុមលេខ១ Arsenal ដែលកំពុងនាំមុខ ៥ពិន្ទុនៅលើកំពូលតារាង។

ខ្សែការពារកណ្ដាល John Stones នៅតែជាមន្ទិលសម្រាប់ Man City បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរ ពេលប្រកួតទល់នឹង Arsenal ក្នុងការប្រកួត FA Cup ជុំទី៣។ ខ្សែការពារ Aymeric Laporte បានអវត្តមាន៣ប្រកួតចុងក្រោយ ដោយសារជំងឺ ប៉ុន្តែអាចត្រលប់មកវិញសម្រាប់ការប្រកួតនេះ។

Newcastle នឹងគ្មាន Matt Targett និង Joe Willock សម្រាប់ការធ្វើដំណើរទៅកាន់ទីក្រុង Manchester ។ ខ្សែបម្រើ Bruno Guimaraes ស្ថិតក្នុងការតាមដានបន្ទាប់ពីបង្ហាញអាការហាក់មានរបួស ក្នុងការប្រកួតទល់នឹង Man Utd កន្លងទៅ។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺ Man City បានយកឈ្នះ ៤ដង និងស្មើ១ដង។ លទ្ធផលចុងក្រោយរវាងក្រុមទាំងពីរគឺ ៣-៣ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៣-២-៤-១៖
Ederson; Walker, Dias, Laporte; Gundogan, Rodri; Mahrez, Bernardo Silva, De Bruyne, Foden; Haaland

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Pope; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Joelinton; Murphy, Isak, Saint-Maximin

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Man City ២-១ Newcastle ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង