×

PL Preview៖គូធំប្រចាំសប្ដាហ៍ Liverpoolប្រកួតទល់នឹងMan Utd ផ្សាយបន្តផ្ទាល់នៅ CTN យប់ស្អែក

Liverpool និង Manchester United នឹងត្រូវតតាំងគ្នានៅលើទីលានប្រកួតក្នុងកីឡដ្ឋាន Anfield ដែលជាការប្រកួតគូពិសេសប្រចាំសប្ដាហ៍នៃក្របខណ្ឌ Premier League ខណៈការប្រកួតនេះនឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ នៅយប់ថ្ងៃអាទិត្យស្អែកនេះ ចាប់ពីម៉ោង១១:៣០នាទីតទៅ។

ក្រុមហង្សក្រហម Liverpool បានយកឈ្នះក្រុម Wolverhampton Wanderers ដោយលទ្ធផល ២-០ ខណៈក្រុមបិសាចក្រហម បានត្រឡប់ពីជ័យជម្នះលើ West Ham United ដោយលទ្ធផល ៣-១ ក្នុងពានរង្វាន់ FA Cup ។

Liverpool នឹងមិនមានកីឡាករ Thiago Alcantara, Luis Diaz, Joe Gomez និង Calvin Ramsay សម្រាប់ការប្រកួតនេះ ខណៈដែល Naby Keita នឹងត្រូវការវាយតម្លៃចំពោះបញ្ហារបួសមួយ។

ស្របពេលជាមួយគ្នានេះ Man United មានការអវត្ដមានរបស់កីឡាករជាច្រើន ដូចជា Anthony Martial, Donny van de Beek និង Christian Eriksen ខណៈ Mason Greenwood នៅតែមិនត្រូវបានពិចារណាសម្រាប់ការវិលត្រឡប់ទៅកាន់ក្រុមបិសាចក្រហមវិញ។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺ Liverpool ឈ្នះ ៣ និងចាញ់២ដងនៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ប៉ុន្តែ២ប្រកួតចុងក្រោយ ជ័យជម្នះបានទៅលើក្រុម Man Utd ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣៖

Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Bajcetic; Salah, Gakpo, Nunez

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-៣-១ ៖

De Gea; Wan-Bissaka, Varane, Martinez, Shaw; Casemiro, Fred; Antony, Fernandes, Rashford; Weghorst

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Liverpool ១-២ Man Utd ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង