×

ក្រុមU22កម្ពុជាត្រូវបានអញ្ជើញឱ្យចូលរួមក្នុងការប្រកួតពានរង្វាន់ Merlion Cup នៅសិង្ហបុរី

ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា នឹងចូលរួមការប្រកួតដណ្ដើមពានរង្វាន់ Merlion Cup លើកទី៩ ដែលនឹងប្រព្រឹត្តទៅនៅចុងខែមីនានេះ នៅក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីកម្មវិធីនេះ ត្រូវបានផ្អាកអស់រយៈពេល ៣ ឆ្នាំ។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ដោយមានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជា ហុងកុង ម៉ាឡេស៊ី និងម្ចាស់ផ្ទះសិង្ហបុរី។ នេះគឺជាការចូលរួមក្នុងការប្រកួត Merlion Cup ជាលើកដំបូងសម្រាប់កម្ពុជា និងហុងកុង។

ការប្រកួតនឹងមានពីរដំណាក់កាល ដោយក្រុមទាំង៤ ត្រូវប្រកួតបើកឆាកនៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីការចាប់ឆ្នោត។ ក្រុមដែលចាញ់ពីដំណាក់កាលទី១ នឹងប្រកួតក្នុងការប្រកួតយកលេខ៣ មុនការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងក្រុមដែលឈ្នះ នៅថ្ងៃទី២៦ ខែមីនា។ ការប្រកួតទាំង៤ នឹងត្រូវលេងនៅកីឡដ្ឋាន Jalan Besar ។

បង្កើតឡើងជាលើកដំបូងនៅក្នុងឆ្នាំ១៩៨២ ការប្រកួតដណ្ដើមពានរង្វាន់ Merlion Cup បានក្លាយជាការប្រកួតសម្រាប់ក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកាលពីឆ្នាំ២០១៩ ដែលកាលនោះ សិង្ហបុរីបានគ្រងជើងឯកនៅក្នុងផ្ទះរបស់ខ្លួនឯង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង