សារព័ត៌មាន Metro នៅអង់គ្លេសបានរាយការណ៍ថា លោក Jose Mourinho គ្រូបង្វឹក AS Roma បច្ចុប្បន្ន កំពុងត្រូវបានជំរុញឱ្យវិលត្រលប់មកដឹកនាំ Chelsea សាជាថ្មី។
ក្លិបតោខៀវ កំពុងស្ថិតនៅក្នុងរដូវកាលដ៏លំបាកបំផុតមួយដោយបានធ្លាក់ទៅឈរនៅចំណាត់ថ្នាក់លេខ ១០ នៅ Premier League ក្រោមការដឹកនាំរបស់លោក Graham Potter។
លោក Mourinho ត្រូវបានចាត់ទុកថាជាគ្រូបង្វឹកដ៏ឆ្នើមមួយរូប ដោយមានក្លិបធំៗជាច្រើនចង់បានរូបលោកទៅដឹកនាំ។
បុរសសញ្ជាតិព័រទុយហ្គាល់ កំពុងតែក្លាយជាបេក្ខភាពធំ ក្នុងការចូលទៅជំនួសតំណែងរបស់លោក Simone Inzaghi ដែលកំពុងមានសម្ពាធនៅ Inter Milan ផងដែរ។
សូមរំលឹកថា លោក Jose Mourinho ធ្លាប់បានដឹកនាំ Chelsea កាលពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៧ដោយបានជួយក្លិបឈ្នះពានរង្វាន់ Premier League ៣ដង FA Cup ១ដង និង EFL Cup ៣ដង៕