ខ្សែប្រយុទ្ធ Neymar នឹងអវត្តមានការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែល Paris Saint Germain ប៉ះ Bayern Munich នៅទឹកដី Allianz Arena ថ្ងៃទី៨ ខែមីនា ខាងមុខ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន BBC ឱ្យដឹងថា ការដែលកីឡាករប្រេស៊ីលអវត្តមាននេះ គឺដោយសារតែរូបគេមានបញ្ហារបួសកជើង។
Neymar មានបញ្ហារបួសកជើង ក្រោយពីការប្រកួតដែល Paris Saint Germain ឈ្នះ Lille ដោយលទ្ធផល ៤-៣ នៅក្របខណ្ឌ Ligue 1 តាំងពីថ្ងៃទី ១៩ ខែកុម្ភៈ។
អវត្តមានរបស់ Neymar នោះគឺ Lionel Messi និង Kylian Mbappe ទំនងជាដៃគូនៅតំបន់ប្រយុទ្ធសម្រាប់ការប្រកួតទល់នឹងក្រុម Bayern Munich។
សូមបញ្ជាក់ថា កាលពីការប្រកួតជើងទី១ នៅទឹកដី Parc des Princes ក្រុម Paris Saint Germain បានចាញ់ក្រុម Bayern Munich ដោយលទ្ធផល ១-០៕