×

អនាគតរបស់លោកAncelotti ជាមួយReal Madrid ស្ថិតក្នុងភាពស្រពិចស្រពិល

លោក Carlo Ancelotti ចាប់ផ្តើមមានសម្ពាធនៅក្នុងការដឹកនាំ Real Madrid ខណៈអ្នកជំនាញកីឡា Fabrizio Romano បង្ហើបថាអនាគតរបស់គាត់នៅក្លិបដែលមានមូលដ្ឋាននៅកីឡដ្ឋាន Satiago Bernabeu កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

Real Madrid បានខាតបង់ពិន្ទុជាច្រើននៅក្នុងការប្រកួតក្របខណ្ឌ La Liga ចំនួន ៧លើកកន្លងទៅ ដែលធ្វើឱ្យពួកគេតាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន ៩ ពិន្ទុ។ ភ្លាមៗក្រោយស្មើជាមួយក្រុម Real Betis ប្រធានក្លិបលោក Florentino Perez បានចុះទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដើម្បីនិយាយជាមួយលោក Ancelotti ។

លោក Romano បានពន្យល់នៅក្នុងកម្មវិធីមួយនៃ Caught offside ថា Real Madrid មិនទាន់បានគិតពីការទិញកីឡាករថ្មីនៅខែមិថុនាខាងមុខឡើយ។ “វាជារដូវក្តៅដ៏សំខាន់សម្រាប់ Real Madrid ប៉ុន្តែវានឹងត្រូវបានសម្រេចនៅពេលដែលស្ថានភាពនៃអ្នកចាត់ការរបស់ពួកគេ មានភាពច្បាស់លាស់។ ឥឡូវនេះពួកគេផ្តោត ១០០% លើរដូវកាលបច្ចុប្បន្ន។ នេះជារបៀបធ្វើការរបស់ Real Madrid ។”

លោក Perez ក៏មានប្រវត្តិធ្លាប់បណ្ដេញអ្នកចាត់ការសញ្ជាតិអ៊ីតាលីខាងលើចេញពីតំណែងម្ដងផងដែរ ទោះបីជាគាត់បានឈ្នះពានរង្វាន់ Champions League សម្រាប់ Real Madrid ក៏ដោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង