×

អ្នកគាំទ្រម្នាក់ស្លា ប់ក្រោយការវាយតប់ក្នុងការប្រកួតលីគទីពីរនៅអង់គ្លេស

ក្លិប Blackpool បានចេញសេចក្ដីថ្លែងការណ៍ថា ក្លិបមានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីអ្នកគាំទ្រម្នាក់បានស្លាប់ បន្ទាប់ពីមានការវាយតប់ក្នុងហាយស្រាមួយ អំឡុងការប្រកួតជាមួយក្រុម Burnley។

អ្នកគាំទ្រដែលមានឈ្មោះថា Tony Johnson អាយុ ៥៥ ឆ្នាំបានរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរ នៅខាងក្រៅហាងមួយកន្លែងនៅមាត់ឆ្នេរ Blackpool ។

ប៉ូលីស Lancashire បាននិយាយថាបុរសអាយុ ៣៣ឆ្នាំមកពី Burnley ត្រូវបានចាប់ខ្លួន នៅកន្លែងកើតហេតុ ប៉ុន្តែក្រោយមកត្រូវបានឱ្យនៅក្រៅឃុំដោយរង់ចាំការសាកសួរបន្ថែមរហូតដល់ថ្ងៃទី១ ខែមិថុនា។

ក្លិប Blackpool បានបន្តថា លោក Tony បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ពួកគេនឹងសហការនៅក្នុងការស៊ើបអង្កេតពីមូលហេតុដែលឈានដល់ការប៉ះទង្គិចដែលបណ្ដាលឱ្យមានមនុស្សស្លាប់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង