×

ក្រុមU20នារីកម្ពុជានឹងប៉ះមីយ៉ាន់ម៉ា ក្នុងការប្រកួតវគ្គជម្រុះជុំទីមួយAFC U20 Woman’s Asian Cup

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម២០ឆ្នាំ នឹងត្រូវជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិនារីមីយ៉ាន់ម៉ាអាយុក្រោម២០ឆ្នាំ ក្នុងការប្រកួតជម្រុះជុំទីមួយ ដើម្បីឈានទៅព្រឹត្តិការណ៍ AFC U20 Woman’s Asian Cup ឆ្នាំ២០២៤ នៅប្រទេសអ៊ូបេគីស្ថាន។

ការប្រកួតនេះ ប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៤រសៀល នៅកីឡដ្ឋានស្មាត អ.អេស.អិន។ កម្ពុជា បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះសម្រាប់វគ្គជម្រុះជុំទីមួយ ក្នុងពូល G ចាប់ពីថ្ងៃទី៨ ដល់ ១២ ខែមីនា ឆ្នាំ២០២៣។

ជាលើកទីមួយដែលបាល់ទាត់នារីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមកម្ពុជា បាននិយាយថា ការប្រកួតនេះនឹងមិនងាយស្រួលទេ ប៉ុន្តែអ្វីៗក៏អាចកើតឡើងបានដែរ។ លោកជឿថាក្រុមរបស់គាត់នឹងអាចទទួលបានលទ្ធផលល្អ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង