ខ្សែប្រយុទ្ធ Paulo Dybala បានធ្វើការគម្រាមប្តឹងអតីតក្លិបរបស់គេគឺក្លិបអ៊ីតាលី Juventus ដែលនៅជំពាក់រូបគេរឿងប្រាក់ខែ។
កីឡាករអាហ្សង់ទីនបានអះអាងថា រូបគេនៅសល់ប្រាក់ខែជាង៣លានអឺរ៉ូ ដែលក្លិបសេះបង្កង់ជំពាក់ ចាប់ពីរដូវកាល ២០២១-២២។
កីឡាករដែលកំពុងលេងឱ្យក្លិប AS Roma ឱ្យដឹងថា៖ “ខ្ញុំមិនចាំថា ប្រាក់ខែចាស់របស់ខ្ញុំនៅសល់ប៉ុន្មានទេ ប៉ុន្តែខ្ញុំប្រាកដថា ក្លិប Juventus នៅជំពាក់ខ្ញុំ ហើយពួកគេត្រូវតែបង់ផ្នែកដែលនៅសល់ដល់ខ្ញុំ។”
ទន្ទឹមនឹងនេះដែរ Paulo Dybala បានអះអាងថា រូបគេនឹងទុកពេលឱ្យ Juventus រហូតដល់ខែមេសា ដើម្បីបើកប្រាក់ខែទាំងអស់នោះ។
សូមបញ្ជាក់ថា Paulo Dybala បានចូលរួមជាមួយ Juventus ដោយផ្ទេរពីក្លិប Palermo កាលពីរដូវកាល ២០១៥ ដោយនៅក្លិបសេះបង្កង់គេបង្ហាញខ្លួនបាន ២៩៣ដង ស៊ុតបាន១១៥គ្រាប់ និងបានឈ្នះពានរង្វាន់ Serie A ៥ដង Coppa Italia ៤ដង និង Supercoppa Italiana ៣ដង៕