×

PSG ធ្លាក់ចេញពីUCL បន្ទាប់ពីចាញ់ Bayern ទាំងពីរជើង

Bayern Munich បានធ្វើដំណើរទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ដោយបានយកឈ្នះទៅលើ Paris St-Germain ដោយលទ្ធផលសរុប ៣-០ ទាំងពីរជើង នៃវគ្គ១៦ក្រុមចុងក្រោយ។

កីឡាករ Eric Maxim Choupo-Moting បានផ្ដល់ការនាំមុខសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី៦១ មុនពេលដែលកីឡាករបម្រុង Serge Gnabry បន្ថែមគ្រាប់បាល់ទីពីរ នៅនាទីទី៨៩។ ដូច្នេះលទ្ធផលជើងទីពីរ Bayern បានយកឈ្នះ PSG ដោយលទ្ធផល ២-០ ។

PSG បានធ្លាក់ត្រឹមវគ្គចាញ់ធ្លាក់ Champions League ជាលើកទី៥ បន្ទាប់ពីឈានដល់វគ្គនេះ៧ដងចុងក្រោយ។ វាបានផ្ដល់សម្ពាធបន្ថែមសម្រាប់គ្រូបង្វឹក Christophe Galtier ដែលដឹកនាំក្រុមយក្សបារាំងនេះ។

Bayern ដែលជាម្ចាស់ជើងឯកអឺរ៉ុប ៦ សម័យកាល បានរងការគំរាមកំហែងពីរដែលបង្កឡើងដោយ Kylian Mbappe និង Lionel Messi ។ ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់សម្រាប់ក្រុមមកពីក្របខណ្ឌ Ligue 1 បានឡើយ។

ការចាប់ឆ្នោតសម្រាប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយ ធ្វើឡើងនៅថ្ងៃទី ១៧ ខែមីនា នៅទីក្រុង Nyon ប្រទេសស្វីស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង