Gabriel Jesus នឹងធ្វើដំណើរជាមួយក្រុម Arsenal សម្រាប់ការប្រកួតនៅក្របខណ្ឌ Europa League ទល់នឹងក្រុម Sporting Lisbon ។
ខ្សែប្រយុទ្ធរូបនេះ មិនបានលេងឱ្យ Arsenal តាំងពីប្រកួត World Cup ដោយរបួសជង្គង់ពេលលេងឱ្យក្រុមប្រេស៊ីលក្នុងប្រទេសកាតា។ កាលពីថ្ងៃសៅរ៍ Jesus បានចូលរួមក្នុងការកម្ដៅសាច់ដុំ អំឡុងជ័យជម្នះរបស់ក្រុម Arsenal ទៅលើ Bournemouth ។
ថ្មីៗនេះ ខ្សែប្រយុទ្ធរូបនេះ បានចូលរួមក្នុងការហ្វឹកហាត់ពេញលេញជាមួយក្រុមកាំភ្លើងធំ នៅ London Colney មុនពេលការប្រកួតជើងទីមួយវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Europa League នៅទីក្រុង Lisbon ។
ក្រុមរបស់លោក Mikel Arteta ត្រូវជួបជាមួយក្រុម Sporting Lisbon នៅយប់នេះ។ បន្ទាប់មកពួកគេនឹងបន្តប្រកួតនៅទីក្រុងឡុងដ៍ជាមួយនឹងក្រុម Fulham នៅថ្ងៃអាទិត្យ៕