ថ្ងៃបើកឆាកនៃវគ្គជម្រុះ Asian Cup U-20 Women’s 2024 ពូល G បានចាប់ផ្ដើម កាលពីថ្ងៃទី៨ ខែមីនា ខណៈក្រុមបាល់ទាត់ជម្រើសជាតិនារីមីយ៉ាន់ម៉ាអាយុក្រោម២០ឆ្នាំ បានឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម២០ឆ្នាំ ដោយលទ្ធផល ២-០ នៅឯកីឡដ្ឋានស្មាត អ.អេស.អិន ។
ការប្រកួតនេះ មិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ ក្នុងវគ្គទី១ ប៉ុន្តែមីយ៉ាន់ម៉ា រកគ្រាប់បាល់បានសម្រេចនៅក្នុងវគ្គទីពីរ។ ក្នុងការប្រកួតក្រោយ មីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយក្រុមម៉ាឡេស៊ី។
កីឡាការិនី Sandar Lin បានបើកការនាំមុខនៅនាទីទី៤៩ មុនពេលដែលកីឡាការិនី Wai Hnin Phyo បានបន្ថែមគ្រាប់ទីពីរនៅនាទីទី ៦៤ ។ សម្រាប់កម្ពុជា មានឱកាសជាច្រើនផងដែរ ប៉ុន្តែមិនអាចសម្រេចទីបាននោះទេ។
ក្រុមកីឡាការិនីកម្ពុជា នឹងត្រូវជួបជាមួយក្រុមម៉ាឡេស៊ី នាទីថ្ងៃទី១០ ខែមីនា នៅក្នុងការប្រកួតចុងក្រោយនៃពូល G នៅកីឡដ្ឋានស្មាន អ.អេស.អិន ។
សូមជម្រាបថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ឈុតនារី៕