×

Real Madrid គ្រោងចែចូវ Erling Haaland ពីMan City

Real Madrid កំពុងពិចារណាលើការដោះដូរមួយដើម្បីនាំយកខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Independent ។

Real Madrid ដែលជាម្ចាស់ពានរង្វាន់ Champions League រដូវកាលមុន កំពុងសម្លឹងមើល Haaland ជាអ្នកជំនួសខ្សែប្រយុទ្ធ Karim Benzema ដែលមានអាយុ ៣៥ ឆ្នាំទៅហើយ។ នេះគឺជាផ្នែកមួយនៃផែនការរយៈពេលវែងរបស់ក្រុមយក្សអេស្ប៉ាញ ក្នុងការនាំយកកីឡាករជំនាន់ថ្មីមកកាន់កីឡដ្ឋាន Santiago Bernabeu របស់ពួកគេ។

ពីមុនខ្សែប្រយុទ្ធ Kylian Mbappe ស្ថិតក្នុងរ៉ាដាចង់បានរបស់ Real Madrid ប៉ុន្តែសាមីកីឡាករ បានសម្រេចចិត្តបន្តស្នាក់នៅក្លិប Paris Saint-Germain ដែលបានធ្វើឱ្យលោក Florentino Perez លោកប្រធានក្លិបស្ដេចស ងាកទៅចាប់អារម្មណ៍កីឡាករផ្សេងទៀតសម្រាប់រដូវកាលក្ដៅខាងមុខ។

ទោះជាយ៉ាងណា Haaland សញ្ជាតិន័រវែសដែលមានវ័យ២២ឆ្នាំ ត្រូវបានរាយការណ៍ថា កំពុងរីករាយក្នុងការប្រកបអាជីពនៅក្លិបមកពីក្របខណ្ឌ Premier League ដែលរូបគេបានស៊ុតបញ្ចូលទី២៧គ្រាប់ ក្នុង២៥ប្រកួតចាប់តាំងពីផ្ទេរពី Dortmund ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង