×

ពានរង្វាន់បាល់ទាត់ពិភពលោកនារី ត្រូវបានដាក់តាំងបង្ហាញនាទីក្រុងសៀងហៃ

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅប្រទេសចិន លោក Graham Fletcher បានបង្ហាញពានរង្វាន់បាល់ទាត់ពិភពលោកនារី FIFA Women’s World Cup នៅទីក្រុងសៀងហៃ ដែលជាផ្នែកមួយនៃដំណើរទេសចរណ៍របស់ពានរង្វាន់នេះ ទៅកាន់ប្រទេសទាំង ៣២ ដែលចូលរួមការប្រកួត។

ប្រទេសចិន គឺជាប្រទេសចុងក្រោយនៅទ្វីបអាស៊ី ក្នុងដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោកនារី មុនពេលវាធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុកនាពេលបន្ទាប់។

នៅក្នុងឱកាសដ៏ពិសេសក្នុងការបង្ហាញពានរង្វាន់នេះ លោក Fletcher បាននិយាយថា៖ “ខ្ញុំរំភើបណាស់ដែលក្រុមបាល់ទាត់ជ្រើសជាតិនារីចិន នឹងទៅប្រកួតនៅប្រទេសអូស្ត្រាលីសម្រាប់បាល់ទាត់ពិភពលោកនារី។ ខ្ញុំសង្ឃឹមថា នេះនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកីឡា និងស្មារតីវិជ្ជមានរវាងប្រទេសទាំងពីរ។”

ក្រុមបាល់ទាត់ជម្រើសជាតិនារីចិន បានផ្គូផ្គងចូលពូល D រួមជាមួយ អង់គ្លេស ហៃទី និង ដាណឺម៉ាក។

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនារី FIFA Women’s World Cup ឆ្នាំ២០២៣ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ ២០ ខែសីហា ខាងមុខ ដោយមានអូស្ត្រាលី និង នូវែលហ្សេឡង់ ជាសហម្ចាស់ផ្ទះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង