×

អ្នកដេញថ្លៃទិញMan Utdត្រៀមដើរចេញ ក្រោយម្ចាស់ក្លិបបច្ចុប្បន្នដំឡើងថ្លៃ

អ្នកដេញថ្លៃមកពីប្រទេសកាតា Sheikh Jassim Bin Hamad Al Thani ត្រូវបានគេរាយការណ៍ថា លោកនឹងសុខចិត្តដើរចេញពីការដេញថ្លៃរបស់គាត់ដើម្បីទិញ Man Utd ដោយសារម្ចាស់ក្លិបបិសាចក្រហមបច្ចុប្បន្ន បានដំឡើងថ្លៃខ្ពស់ហួសពីលទ្ធភាពដែលគាត់អាចផ្ដល់ជូនបាន។

នៅចុងសប្តាហ៍មុន លោក Sheikh Jassim និងលោក Sir Jim Ratcliffe បានដេញថ្លៃដើម្បីទិញ Man Utd ពីគ្រួសារ Glazer ដែលកំពុងកាន់កាប់។ ប៉ុន្តែគ្រួសារ Glazer កំពុងរៀបចំផែនការដំឡើងថ្លៃ និងផ្លាស់ប្ដូរជំហរ ខណៈពួកគេមានបំណងបន្តកើបលុយពីអ្នកគាំទ្រនៅជុំវិញពិភពលោក។

គ្រួសារ Glazer ត្រូវបានរាយការណ៍ថា បានដាក់តម្លៃ ៦ ពាន់លានផោនដែលជាតម្លៃចាប់ផ្ដើម។ ប៉ុន្តែសារព័ត៌មាន Sky Sports បានរាយការណ៍ថា Sheikh Jassim ហ៊ានឱ្យត្រឹមតែ ៤,៥ ពាន់លានផោនប៉ុណ្ណោះ ហើយគាត់នឹងមិនទិញក្នុងតម្លៃលើសនេះឡើយ។

បើសិនក្លិបមិនត្រូវបានលក់នៅពេលនេះទេនោះ តម្លៃភាគហ៊ុនរបស់ Man Utd នឹងធ្លាក់ចុះ ហើយតម្លៃនឹងនៅសល់ត្រឹមតែប្រហែល ២,៥ ពាន់លានផោនប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង