×

PL Preview៖ ជំនួបរវាងBournemouthជាមួយLiverpool ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍MyTVយប់នេះ

Liverpool នឹងបន្តស្វែងរក៣ពិន្ទុ នៅពេលពួកគេជួបក្រុមម្ចាស់ផ្ទះ Bournemouth នៅក្នុងការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង៧:៣០នាទីយប់នេះតទៅ។

កូនក្រុមរបស់លោក Jurgen Klopp កំពុងវិលត្រឡប់ទៅរកទម្រង់លេងដ៏ល្អរបស់ពួកគេវិញ នាពេលថ្មីៗនេះ ហើយវាបានបង្ហាញយ៉ាងច្បាស់នៅក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ ពិសេសការយកឈ្នះទៅលើក្រុម Manchester United យ៉ាងចាស់ដៃ ដោយលទ្ធផល ៧-០ កាលពីសប្ដាហ៍មុន។ ចំណែក Bournemouth ស្ថិតនៅបាតតារាងនៃក្របខណ្ឌ Premier League ។

សម្រាប់ Bournemouth, Matias Vina, David Brooks និង Junior Stanislas នឹងអវត្តមាន ហើយ Lerma និង Traore ស្ថិតក្នុងការមន្ទិលសង្ស័យ។

Thiago, Luis Diaz និង Calvin Ramsey សុទ្ធតែអវត្តមានសម្រាប់ Liverpool ។ Arthur Melo មិនត្រូវបានជ្រើសរើសពីលោក Jurgen Klopp ឡើយ។ Joe Gomez និង Naby Keita កំពុងជាសះស្បើយពីរបួសបន្តិចបន្តួច។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ Liverpool បានយកឈ្នះ Bournemouth ទាំង៥ដង។ លទ្ធផលចុងក្រោយបំផុត គឺក្រុមហង្សក្រហម បានលត់រហូតដល់ទៅ ៩-០ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Bournemouth ដែលអាចប្រើប្រាស់ទម្រង់ ៥-៤-១ ៖
Neto; Smith, Mepham, Senesi, Stephens, Zemura; Ouattara, Billing, Rothwell, Traore; Solanke

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Elliott, Fabinho, Henderson; Salah, Gakpo, Nunez

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Bournemouth ០-៣ Liverpool ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង