×

PL Preview៖ Spurs ប្រកួតជាមួយNott’m Forest ផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍MyTVរាត្រីនេះ

Tottenham Hotspur នឹងបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ Nottingham Forest សម្រាប់ការប្រកួតនៃក្របខណ្ឌ Premier League ដែលនឹងមានផ្សាយបន្តផ្ទាល់ផ្ដាច់មុខនៅលើកញ្ចក់ទូរទស្សន៍ MyTV តែមួយគត់ ចាប់ពីម៉ោង១០:០០នាទីយប់នេះតទៅ។

ការធ្លាក់ចេញពីកម្មវិធី FA Cup និង Champions League កាលពីពេលថ្មីៗនេះ បានធ្វើឱ្យ Spurs ស្ថិតក្នុងភាពចលាចល និងបានផ្ដល់សម្ពាធដល់អ្នកចាត់ការទូទៅ Antonio Conte ។ Nottingham Forest ក៏ដូចគ្នា ដោយបានធ្លាក់ទៅចំណាត់ថ្នាក់ទី១៤។

Hugo Lloris, Yves Bissouma, Rodrigo Bentancur និង Ryan Sessegnon គឺជាកីឡាករដែលមិនអាចចូលលេងបានសម្រាប់ Spurs ហើយទំនាស់រវាង Richarlison និងលោក Antonio Conte អាចនឹងធ្វើឱ្យកីឡាករប្រេស៊ីលមិនអាចចូលលេងបានផងដែរ។

Dean Henderson, Willy Boly, Giulian Biancone, Moussa Niakhate, Scott McKenna, Omar Richards និង Cheikhou Kouyate ស្ថិតក្នុងបញ្ជីរបួសរបស់ Nott’m Forest ។

ប្រវត្តិជួបគ្នា៥ប្រកួតចុងក្រោយ គឺ Spurs ទទួលបានជ័យជម្នះ ៤ដង និងស្មើ១ដង នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ លទ្ធផលចុងក្រោយបំផុត គឺ Spurs ២ Nott’m Forst ០។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង់ ៣-៤-២-១ ៖
Forster; Romero, Dier, Davies; Porro, Hojbjerg, Sarr, Perisic; Kulusevski, Son; Kane

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Forest ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-២-១ ៖
Navas; Aurier, Worrall, Felipe, Lodi; Yates, Freuler, Shelvey; Johnson, Gibbs-White; Wood

CBS Sports ទស្សន៍ទាយថាលទ្ធផលសម្រាប់ការប្រកួតរវាងក្រុមទាំងពីរគឺ៖ Spurs ២-០ Nott’m Forest ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង