×

ផ្ទះរបស់ Mo Salah ត្រូវបានចោរគាស់នៅទីក្រុងគែរ

បន្ទាប់ពីមិនអាចស៊ុតបាល់ប៉េណាល់ទីទល់នឹង Bournemouth បណ្តាលឱ្យ Liverpool ចាញ់ដោយលទ្ធផល១-០ Mohamed Salah បានទទួលដំណឹងដ៏គួរឱ្យរន្ធត់មួយពីប្រទេសអេហ្ស៊ីប ខណៈចោរបានគាស់ផ្ទះរបស់គាត់នៅទីក្រុងគែរ។

យោងតាមរបាយការណ៍ក្នុងស្រុក ក្រុមចោរបានចូលទៅក្នុងលំនៅឋានរបស់ Salah និងបានលួចសម្ភារអេឡិចត្រូនិចមួយចំនួន។ ក្មួយប្រុសរបស់ Salah បានរាយការណ៍ទៅកាន់ប៉ូលិស បន្ទាប់ពីបានឃើញបង្អួចបានបើកចំហរ នៅពេលដែលរូបគេបានដើរកាត់មុខផ្ទះរបស់ Salah ។

ប៉ូលិស បានពិនិត្យតាមរយៈវីដេអូក្នុងកាមេរ៉ាសុវត្ថិភាព និងសម្ភាសសន្តិសុខយាមផ្ទះ ដើម្បីកំណត់មុខសញ្ញាចូលគាស់ផ្ទះរបស់កីឡាករនៃក្រុមហង្សក្រហម Liverpool ។

សូមរំឭកថា ក្រោយឈ្នះ Manchester United ៧-០ កាលពីចុងសប្តាហ៍មុន ក្រុមហង្សក្រហម បានរងបរាជ័យ ០-១ ទល់នឹងក្រុមចំណាត់ថ្នាក់លេខ ២០ Bournemouth កាលពីថ្ងៃសៅរ៍។ ពួកគេនឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Santiago Bernabeu ដើម្បីប្រកួតជាមួយ Real Madrid សម្រាប់ជើងទីពីរ វគ្គ១៦ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ។ Liverpool បានរងបរាជ័យដោយលទ្ធផល ៥-២ ក្នុងជើងទីមួយ វគ្គ ១៦ ក្រុមចុងក្រោយ កាលពីប្រកួតនៅកីឡដ្ឋាន Anfield ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង