×

Paris Saint Germain នឹងដាក់សំណើដេញថ្លៃកីឡដ្ឋាន Stade de France

ក្លិប Paris Saint Germain នឹងដាក់សំណើដេញថ្លៃកីឡដ្ឋាន Stade de France ខណៈពួកគេកំពុងសម្លឹងមើលការផ្លាស់ប្តូរចេញពីកីឡដ្ឋាន Parc des Princes។

Stade de France ជាកីឡដ្ឋានដ៏ធំប្រចាំប្រទេសបារាំង ដែលអាចផ្ទុកអ្នកទស្សនាបានជាង ៨០០០០នាក់ ហើយវាធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ឆ្នាំ ១៩៩៨ និងការប្រកួតផ្តាច់ព្រ័ត្រ Champions League ចំនួន ៣លើកចាប់តាំងពីឆ្នាំ ២០០០ មក។

រីឯកីឡដ្ឋាន Parc des Princes គ្រប់គ្រងដោយគណៈកម្មាធិការក្រុមប្រឹក្សាទីក្រុងប៉ារីស ហើយកីឡដ្ឋាននេះ ត្រូវបានប្រើប្រាស់ដោយក្លិប Paris Saint Germain ធ្វើជាទឹកដីចាប់តាំងពីក្រុមនេះឈានជើងឡើងមកកាន់លីគកំពូលតាំងពីឆ្នាំ ១៩៧៤។

កាលពីឆ្នាំ ២០១៣ Paris Saint Germain បានឈានដល់កិច្ចព្រមព្រៀងបន្តកិច្ចសន្យាប្រើប្រាស់កីឡដ្ឋាននេះដល់ឆ្នាំ ២០៤៣ ។ ពួកគេក៏ប្រកាសថា ពួកគេនឹងសម្លឹងដាក់សំណើ៥០០លានអឺរ៉ូ សម្រាប់ការកែលម្អកីឡដ្ឋាន Stade des Princes បើពួកគេក្លាយជាម្ចាស់កីឡដ្ឋានមួយនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង