×

ប្រធានអង្គការផ្កាយសមុទ្រលើកឡើងថា៖បាល់ទាត់ធ្វើឱ្យស្រ្តីរឹងមាំក្លាហានទាំងក្នុងទីលាន និង ក្រៅទីលាន ពិសេសធ្វើឱ្យពួកគេមានបំនិនជីវិត

បើតាមការលើកឡើង របស់អ្នកនាង ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា កីឡាបាល់ទាត់ធ្វើឱ្យស្ត្រីមានភាពរឹងមាំ ក្លាហាន ទាំងក្នុងទីលានប្រកួត និងក្រៅទីលាន។ បន្ថែមពីនេះការលេងកីឡាគឺធ្វើឱ្យពួកគេមានបំនិនជីវិត ចេះធ្វើការងារជាក្រុម និងចេះដោយះស្រាយបញ្ហាជាដើម។

ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងព្រឹត្តការណ៍កីឡាបាល់ទាត់នារី កាលពីចុងសប្តាហ៍កន្លងទៅនេះដើម្បីអបអរសាទរទិវាសិទ្ធិនារី ៨ មីនា ឆ្នាំ២០២៣ នៅទីលានប្រកួតរបស់អង្គការផ្កាយសមុទ្រ។

បាល់ទាត់គឺមិនមែនសម្រាប់ក្មេងស្រីនោះទេ ប៉ុន្តែនៅពេលដែលលេងធ្វើឱ្យពួកគាត់ចូលចិត្ត ពេលដែលលេងធ្វើឱ្យមានសុខភាពល្អ ពិសេសពង្រឹងភាពជឿជាក់ផងដែរ។

សូមរំឭកផងដែរថា ព្រឹត្តការណ៍បាល់ទាត់នារី ធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី១១ ខែមីនា ឆ្នាំ២០២៣កន្លងមកនេះ ដោយមានក្រុមបាល់ទាត់ចូលរួមចំនួន ៣៩ក្រុម ប្រើពេលប្រកួតមួយថ្ងៃពេញ ដើម្បីអបអរសាទរ ទិវាសិទ្ធនារី៨មីនា ពិសេសដើម្បីធ្វើឱ្យពួកគេមានឱកាសជួបជុំគ្នា តាមរយៈកីឡាមួយនេះ៕

  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង