×

Arsenal ប្រមូលពានរង្វាន់ចំនួន៤ពីព្រឹត្តិការណ៍ London Football Awards

Arsenal បានប្រមូលពានរង្វាន់ផ្សេងៗគ្នាចំនួន៤ ពីព្រឹត្តិការណ៍ London Football Awards កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ខណៈខ្សែបម្រើ Martin Odegaard ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Premier League ។

សមាជិករបស់ក្រុម Arsenal ផ្សេងទៀត បានឈ្នះពានរង្វាន់នៅ London Football Awards រួមមានលោក Mikel Arteta បានឈ្នះពានរង្វាន់អ្នកចាត់ការទូទៅឆ្នើមប្រចាំឆ្នាំ, Bukayo Saka ឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ និងអ្នកចាំទី Aaron Ramsdale ឈ្នះពានអ្នកចាំទីឆ្នើមប្រចាំឆ្នាំ។

ក្នុងពិធីប្រគល់ពានរង្វាន់ Odegaard បាននិយាយថា៖ “វាពិតជាល្អខ្លាំងណាស់ដែលឃើញក្លិបត្រូវបានទទួលស្គាល់ តាមរយៈពានរង្វាន់ទាំងអស់នេះ។ ខ្ញុំគិតថាវាបានបង្ហាញពីការខិតខំកន្លងមក ក្នុងនាមជាក្លិបមួយ ហើយអ្វីដែលយើងកំពុងធ្វើនៅឆ្នាំនេះគឺពិសេសខ្លាំងណាស់”។

សូមជម្រាបថា កីឡាករសញ្ជាតិន័រវែសរូបនេះ បានផ្ដួលបេក្ខភាពប្រជែងពានរង្វាន់ដទៃទៀតរួមមាន Bukayo Saka, Harry Kane របស់ Spurs, Ivan Toney របស់ Brentford និង Aleksandar Mitrovic របស់ Fulham ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង