សារព័ត៌មាន Sky Sports អាល្លឺម៉ង់ បានបញ្ជាក់ថា លោក Hansi Flick គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ និងខ្សែបម្រើ İlkay Gündoğan ថ្មីៗនេះបាននិយាយគ្នាតាមទូរសព្ទ ជុំវិញការសម្រេចចិត្តមិនកោះហៅ
កីឡាករបស់ក្លិប Manchester City រូបនេះសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលមានភារកិច្ចប្រកួតជម្រុះពានរង្វាន់យូរ៉ូ នៅចុងខែមីនានេះ។
ការសម្រេចចិត្តបែបនេះ គឺមិនទាក់ទងនឹងទម្រង់លេងរបស់ Gundogan នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅប្រទេសកាកតា ដែលបានបញ្ចប់កន្លងទៅនោះទេ ប៉ុន្តែវាគឺដោយសារតែ Gundogan នឹងក្លាយជាឪពុករបស់គេក្នុងពេលឆាប់ៗនេះ។
ក្រោយការពិភាក្សាគ្នារួច ភាគីទាំងពីរសង្ឃឹមថានឹងបន្តធ្វើការជាមួយគ្នានាពេលអនាគត ប៉ុន្តែសម្រាប់ពេលនេះ Gundogan នឹងនៅផ្ទះដើម្បីមើលថែគ្រួសាររបស់គាត់។
អវត្តមានរបស់ Gundogan គឺជាការបាត់បង់ដ៏ធំមួយ ព្រោះគេគឺជាខ្សែបម្រើជម្រើសដំបូងរបស់ Flick ដើម្បីចាប់ដៃគូជាមួយ Joshua Kimmich ។ ដូច្នេះ ខ្សែបម្រើ Leon Goretzka របស់ Bayern Munich ទំនងជាបេក្ខភាពដែលជំនួសកន្លែងរបស់គេ សម្រាប់ជម្រើស១១នាក់ដំបូងរបស់ក្រុមអាល្លឺម៉ង់៕