×

Haaland បានបំបែកកំណត់ត្រានៅ Champions League ក្នុងជ័យជម្នះរបស់ City លើ RB Leipzig

Erling Haaland បានបំបែកកំណត់ត្រាជាបន្តបន្ទាប់ បន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីចំនួន ៥ គ្រាប់ ខណៈ Manchester City បានយកឈ្នះ RB Leipzig ក្នុងលទ្ធផល ៧-០ ដើម្បីឈានទៅវគ្គ ៨ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ។

កំណត់ត្រាថ្មីរបស់ Haaland គឺរូបគេបានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបានលើសពី ៣០គ្រាប់ក្នុងក្របខណ្ឌ Champions League ក្នុងវ័យត្រឹមតែ២២ឆ្នាំ និង២៣៦ថ្ងៃ ដោយបំបែកកំណត់ត្រារបស់ Kylian Mbappe ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ ក៏ជាកីឡាករក្មេងជាងគេដែលអាចរកគ្រាប់បាល់បាន ៥ គ្រាប់ ក្នុងការប្រកួត Champions League ស្មើជាមួយ Lionel Messi និងខ្សែប្រយុទ្ធប្រេស៊ីល Luiz Adriano ។

ខ្សែប្រយុទ្ធន័រវែសរូបនេះ ជាកីឡាករដំបូងរបស់ Man Cityដែលរកបាន ៣៩ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់ក្នុងមួយរដូវកាល។ រូបគេបានបំបែកកំណត់ត្រារបស់កីឡាករ Tommy Johnson ដែលធ្វើបានកាលពី៩៤ឆ្នាំមុន។

លើសពីនេះ Halaand ធ្វើបាន Hat-trick ចំនួន ៥ដងនៅរដូវកាលនេះ ដែលច្រើនជាងកីឡាករណាៗទាំងអស់ ក្នុងលីគកំពូលទាំង៥នៅទ្វីបអឺរ៉ុប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង