×

Garnacho របស់Man Utd នឹងអវត្តមានជាច្រើនសប្ដាហ៍ដោយសាររបួស

ខ្សែបម្រើស្លាបរបស់ Manchester United ពោលគឺកីឡាករ Alejandro Garnacho នឹងអវត្តមានជាច្រើនសប្តាហ៍ ដោយសាររបួសកជើង ក្នុងការប្រកួតស្មើជាមួយ Southampton ។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះត្រូវបានប្ដូរចូល នៅនាទី៧៣ ហើយបានរងការឈឺចាប់ជើងម្ចាង បន្ទាប់ពីការប្រជែងយកបាល់ពី Kyle Walker-Peters របស់ Southampton ។ Garnacho ក៏ត្រូវបានប្ដូរចេញវិញ ហើយត្រូវបានជំនួសដោយ Fred មុនពេលចាកចេញពីកីឡដ្ឋាន Old Trafford ដោយប្រើប្រាស់ឈើច្រត់។

Garnacho បាននិយាយថា៖ “ជាអកុសល ខ្ញុំនឹងមិនអាចជួយក្រុម និងមិត្តរួមក្រុមរបស់ខ្ញុំក្នុងការប្រកួតនាពេលខាងមុខបានទេ ដែលជាការប្រកួតដ៏សំខាន់នៃរដូវកាលសម្រាប់ពួកយើងនៅ Manchester United”។

United នឹងត្រូវជួប Real Betis ក្នុងជើងទី២វគ្គ១៦ក្រុមចុងក្រោយ នៃការប្រកួតក្របខណ្ឌ Europa League នៅពាក់កណ្ដាលសប្ដាហ៍នេះ មុនពេលប៉ះ Fulham ក្នុងវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FA Cup នៅចុងសប្ដាហ៍នេះ៕

Garnacho ត្រូវបានម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីនកោះហៅសម្រាប់ការប្រកួតមិត្តភាពក្នុងខែនេះ នៅពេលដែលគាត់អាចបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់គាត់។

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង