លោក Gareth Southgate អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស បានកោះហៅខ្សែប្រយុទ្ធ Ivan Toney សម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 នៅខែនេះ ជាមួយនឹងក្រុមអ៊ីតាលី និងអ៊ុយក្រែន ក្នុងវគ្គជម្រុះ Euro 2024។
Toney របស់ក្រុម Brentford វ័យ២៧ឆ្នាំគឺជាកីឡាករអង់គ្លេសទីពីរ ដែលស៊ុតបញ្ចូលទីច្រើនជាងគេ បន្ទាប់ពី Harry Kane នៅក្របខណ្ឌ Premier League ដោយមាន ១៦ គ្រាប់។ ទោះជាយ៉ាងណា Toney កំពុងប្រឈមមុខនឹងការហាមឃាត់ពីការប្រកួតនេះ ដោយសារការបំពានច្បាប់ភ្នាល់របស់សមាគមបាល់ទាត់អង់គ្លេស។
អង់គ្លេស នឹងធ្វើដំណើរទៅអ៊ីតាលីនៅថ្ងៃទី២៤ ខែមីនា រួចធ្វើជាម្ចាស់ផ្ទះទទួលក្រុមអ៊ុយក្រែននៅកីឡដ្ឋាន Wembley នៅថ្ងៃទី២៦ ខែមីនា។
ខ្សែការពារស្តាំ Trent Alexander-Arnold ខ្សែការពារ Conor Coady និង Ben White ខ្សែប្រយុទ្ធ Callum Wilson និង Raheem Sterling ដែលមានរបួស មិនត្រូវបានកោះហៅឡើយ។
ខ្សែការពារស្តាំ Reece James និងខ្សែការពារឆ្វេង Ben Chilwell របស់ Chelsea បានត្រលប់មកកាន់បញ្ជីឈ្មោះរបស់លោក Southgate វិញ រួមជាមួយនឹងខ្សែការពារ Marc Guehi របស់ Crystal Palace ផងដែរ៕