×

Man Utdឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រFA Cupក្រោយឈ្នះFulhamដែលសល់គ្នាតែ៩នាក់

Manchester United បានវាយបកតាមពីក្រោយ ដើម្បីយកឈ្នះក្រុម Fulham ដែលនៅសល់គ្នាតែ៩នាក់ និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup

ក្រុម Fulham របស់អ្នកចាត់ការទូទៅ Marco Silva បាននាំមុខមុនទៅលើក្រុមម្ចាស់ផ្ទះ Man Utd នៅ Old Trafford ដោយខ្សែប្រយុទ្ធ Aleksander Mitrovic នៅនាទីទី៥០។ ប៉ុន្តែភាពចម្រូងចម្រាសបានកើតឡើង នៅពេលដែលគ្រាប់បាល់តាមស្មើរបស់ Jadon Sancho ត្រូវបានបដិសេធដោយដៃរបស់ខ្សែបម្រើ Willian របស់ Fulham ក្នុងប្រអប់គ្រោះថ្នាក់។

អាជ្ញាកណ្តាល Chris Kavanagh បានរត់ទៅពិនិត្យ VAR ស្របពេលដែលអ្នកចាត់ការ Silva បានបង្ហាញការខឹងសម្បារចំពោះអាជ្ញាកណ្ដាល។ ដូច្នេះ អ្នកចាត់ការរបស់ Fulham រូបនេះ ទទួលបានការពិន័យកាតក្រហម មុនពេលលោកអាជ្ញាកណ្ដាលបានផ្ដល់កាតក្រហមជូន Willian នៅនាទីទី៧២។ បន្ទាប់មក Aleksander Mitrovic បានរុញដៃអាជ្ញាកណ្តាល ដែលទង្វើនេះក៏ត្រូវបានអាជ្ញាកណ្ដាលជូនកាតក្រហមទី៣សម្រាប់ក្រុមភ្ញៀវផងដែរ។

ខ្សែបម្រើ Bruno Fernandes បានស៊ុតបាល់ប៉េណាល់ទីបានសម្រេចដើម្បីតាមស្មើឱ្យ Man Utd នៅនាទីទី៧៥។ ពីរនាទីក្រោយមក ខ្សែបម្រើ Marcel Sabitzer ដែលខ្ចីជើងពី Bayern Munich បានបើកការនាំមុខឱ្យក្រុមបិសាចក្រហម មុនពេល Fernandesបន្ថែមគ្រាប់ទី៣ នៅក្នុងម៉ោងបន្ថែមវគ្គទីពីរ ដើម្បីទម្លាក់ Fulham ចេញពីកម្មវិធី FA Cup

United នឹងប្រកួតទល់នឹងBrighton នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋាន Wembley ខណៈ Manchester City នឹងប្រកួតទល់នឹង Sheffield United នាថ្ងៃទី២២-២៣ ខែមេសា ឆ្នាំ២០២៣៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង