×

Rashford ដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតវគ្គជម្រុះ Euro2024 ដោយសាររបួស

សមាគមបាល់ទាត់អង់គ្លេស បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Marcus Rashford នឹងមិនមានឈ្មោះក្នុងបញ្ជីសម្រាប់ការប្រកួតវគ្គជម្រុះ Euro 2024 ទល់នឹងក្រុមជម្រើសជាតិអ៊ីតាលី និងអ៊ុយក្រែននៅសប្តាហ៍នេះទេ ដោយសារមានរបួសអំឡុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FA Cup រវាងក្រុម Manchester United ជាមួយ Fulham


Rashford បានបង្ហាញទម្រង់លេងយ៉ាងល្អ និងបានស៊ុតបញ្ចូលទីសរុបចំនួន ៣០គ្រាប់សម្រាប់ក្លិប និងក្រុមជម្រើសជាតិអង់គ្លេស នៅរដូវកាលនេះ រួមទាំងគ្រាប់បាល់ចំនួន ៣គ្រាប់នៅព្រឹត្តិការណ៍ World Cup កាលពីពេលថ្មីៗកន្លងទៅផងដែរ

សេចក្តីថ្លែងការណ៍របស់សមាគមបាល់ទាត់អង់គ្លេស បានឱ្យដឹងដែរថា ក្រៅពី Marcus Rashford កីឡាករ Mason Mount របស់ក្រុម Chelsea និង អ្នកចាំទី Nick Pope របស់ Newcastle មិនត្រូវបានកោះហៅផងដែរ ដោយសាររបួស

សូមជម្រាបថា អង់គ្លេស នឹងប្រកួតជាមួយអ៊ីតាលីក្នុងទីក្រុង Naples នៅថ្ងៃទី២៤ ខែមីនា មុនពេលទទួលក្រុមភ្ញៀវអ៊ុយក្រែន នៅថ្ងៃទី២៦ ខែមីនា សម្រាប់ការប្រកួតក្នុងពូល C វគ្គជម្រុះ Euro 2024



អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង