ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា អាយុក្រោម១៧ឆ្នាំ បានយកឈ្នះទៅលើក្រុមបាល់ទាត់នារីឡាវ អាយុក្រោម១៧ឆ្នាំ ដោយលទ្ធផល ២-០ នៅក្នុងការប្រកួត Japan-ASEAN U-17 Women’s Football Tournament នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។
សូមជម្រាបថា នេះជាជ័យជម្នះលើកទី២សម្រាប់កម្ពុជានៅក្នុងព្រឹត្តិការណ៍ដែលរៀបចំនៅឯប្រទេសជប៉ុន បន្ទាប់ពីកម្ពុជា បានយកឈ្នះទៅលើឥណ្ឌូណេស៊ី ដោយលទ្ធផល ២-០ ផងដែរ កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅ។ ជាមួយគ្នានេះ កម្ពុជាបានទាត់បញ្ចូលទីចំនួន ២គ្រាប់ទៅលើក្រុមខេត្តអូគីណាវ៉ា សម្រាប់ការប្រកួតមុន។
ដូច្នេះឆ្លងកាត់ការប្រកួតចំនួន៤នៅប្រទេសជប៉ុន កម្ពុជាទទួលបានជ័យជម្នះ ២ប្រកួត និងចាញ់២ប្រកួត ដោយស៊ុតបញ្ចូលទីទៅលើគូប្រគួតបាន ៦គ្រាប់ និងរបូត ៥គ្រាប់ពីក្រុមសិង្ហបុរី (២គ្រាប់) និងក្រុមខេត្តអូគីណាវ៉ា (៣គ្រាប់)៕
ប្រភពរូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា