×

Cristiano Ronaldo ចូលហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិព័រទុយហ្កាល់ត្រៀមវគ្គជម្រុះ UEFA Euro 2024

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិទុយហ្គាល់ថ្មីលោក Roberto Martinez បានដឹកនាំការហ្វឹកហាត់លើកដំបូងរបស់ខ្លួនជាមួយសមាជិកនានា បន្ទាប់ពីលោកបានចូលដឹកនាំក្រុមរហស្សនាមបញ្ចខែលកាលពីខែមករា។

ការហ្វឹកហាត់នោះដែរគឺជាការត្រៀមខ្លួនសម្រាប់ការប្រកួតជម្រុះពានរង្វាន់ UEFA Euro 2024 ដោយគេសង្កេតឃើញមានវត្តមានកីឡាករសំខាន់ៗជាច្រើនរូប រួមទាំងខ្សែប្រយុទ្ធ Cristiano Ronaldo ក៏មានឈ្មោះក្នុងការប្រកួតដំបូងរបស់ក្រុមបន្ទាប់ពីការធ្លាក់ចេញពី World Cup 2022។

លោក Martinez អាចពឹងផ្អែកលើបទពិសោធរបស់ Ronaldo សម្រាប់វគ្គជម្រុះ UEFA Euro 2024 ដោយក្នុងនោះក៏នឹងមានការជួយរបស់ខ្សែប្រយុទ្ធ Diogo Jota ដែលបានវិលត្រឡប់មកវិញ បន្ទាប់ពីខកខានការប្រកួត World Cup ដោយសាររបួស។

ព័រទុយហ្គាល់ នឹងប្រកួតជាមួយក្រុមភ្ញៀវលិចតិនស្តាញ ក្នុងវគ្គជម្រុះ UEFA Euro 2024 លើកដំបូងនៅថ្ងៃទី ២៤ ខែមីនា ហើយត្រូវបន្តធ្វើដំណើរទៅប៉ះ លុចសំបួ នៅ៣ថ្ងៃបន្ទាប់ពីនោះ។

ការប្រកួតទាំងពីរនេះ នឹងក្លាយជាការប្រកួតអន្តរជាតិដំបូងសម្រាប់លោក Roberto Martinez ដែលបានមកដឹកនាំក្រុមព័រទុយហ្គាល់ បន្ទាប់ពីបានលាឈប់ពីតួនាទីគ្រូបង្វឹកក្រុមជម្រើសជាតិបែលហ្ស៊ិក ក្រោយចប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 កន្លងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង