×

បានហ៊ោទៀតហើយ! CBS ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ផ្ដាច់មុខវគ្គជម្រុះ UEFA Euro 2024 ចាប់ពីថ្ងៃទី២៤មីនានេះតទៅ

ក្រុមហ៊ុន CBS នឹងផ្ដល់ជូននូវផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ នៃការប្រកួតដ៏ជក់ចិត្តនូវវគ្គជម្រុះ UEFA Euro 2024 ដែលនឹងចាប់ផ្ដើមនារាត្រីថ្ងៃទី២៤ ខែមីនា នេះតទៅ។

វគ្គជម្រុះ UEFA Euro 2024 ដែល CBS ផ្សាយបន្តផ្ទាល់ផ្ដាច់មុខនេះ នឹងចាប់ផ្ដើមពីខែមីនា ឆ្នាំ២០២៣ រហូតដល់ខែមីនា ឆ្នាំ២០២៤ ដើម្បីស្វែងរក ២៣ក្រុមទៅចូលរួមជាមួយក្រុមម្ចាស់ផ្ទះអាល្លឺម៉ង់ នៅជុំផ្ដាច់ព្រ័ត្រ UEFA Euro 2024 ។

វគ្គជម្រុះ UEFA Euro 2024 មានពូល A ដល់ J ក្នុងពូលនីមួយៗមាន ៥ ដល់ ៦ក្រុម ដោយក្រុមចំនួនពីរដែលមានពិន្ទុខ្ពស់ជាងប្រចាំពូលនីមួយៗ នឹងឈានទៅជុំផ្ដាច់ព្រ័ត្រដែលរៀបចំនៅប្រទេសអាល្លឺម៉ង់ នាឆ្នាំ២០២៤។

CBS នឹងជូនដំណឹងបន្តទៀត សម្រាប់កាលបរិច្ឆេទ ពេលវេលា និងស្ថានីយទូរទស្សន៍ផ្សាយបន្តផ្ទាល់នៃគូប្រកួត វគ្គជម្រុះ UEFA Euro 2024 នាពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង